Tuesday, April 27, 2010

ម៉ម ឡរ៉ា រក្សាសំនាង ប៉ែន រ៉ម



ម៉ម ឡរ៉ា ជាកូនស្រីខ្មែរអាមេរិកាំង រស់នៅក្រុង សាន់ ហូហ្សេ រដ្ឋកាលីហ្វញ៉ា នាងបានបញ្ចេញសំលេង ដ៍ពីរោះជាភាសាខ្មែរ ដោយដកស្រង់បទពី អ្នកស្រី ប៉ែន រ៉ម។ កញ្ញា ម៉ម ឡរ៉ា ជាកូនស្រីរបស់ អ្នកស្រី ម៉ម ធីតា។ ក្រុម គ្រួសារ ម៉ម ធីតា ជាសមាជិក ដ៍សកម្មមួយ នៅក្នុង សហគមខ្មែរ ក្រុង សាន់ ហូហ្សេ ហើយអ្នកស្រីនៅតែស្រឡាញ់សិល្បះខ្មែរ ដែលនាំអោយជះឥទ្ធិពល ដល់កូនស្រីអ្នកនាង។ កញ្ញា ម៉ម ឡរ៉ា ពេលនៅតូច នាងធ្លាប់ចូលហាត់ របាំជាមួយ ក្រុមខ្មែររបាំវប្បធម៌ខ្មែរប្រចាំក្រុង សាន់ ហូហ្សេ ។

សំនាង និង កាយវិការ ក្រមិចក្រម៉ើមរបស់នាង កំពុងតែពេញនិយម ក្នុង យុវវ័យថ្មីរបស់ក្រុមកូនខ្មែរអាមេរិកាំង ។ នាងបានចូលរួមសម្ដែងនៅលើឆាក នៅក្នុងពិធីបុណ្យចូលឆ្នាំខាល នៅក្រុង សាន់ ហូហ្សេ។

No comments:

Post a Comment